អតិ​ថិ​ជន​ឆ្នើម​ ៤១៥​នាក់​ ចេញ​ដំណើរ​ទៅ​កោះ​ភូ​កេត​ប្រទេស​ថៃ ព្រឹក​នេះ​ហើយ​

អតិថិជន​ឆ្នើម​ ៤១៥​នាក់ របស់​ស្រាបៀរ​កម្ពុជា ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ព្រឹក​មិញ​នេះ មុន​នឹង​ចេញ​ដំណើរ​ទៅ​កោះ​ភូកេត​ប្រទេស​ថៃ ដែល​មាន​រយៈពេល​២​ថ្ងៃ ៣​យ​ប់ ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា រហូតដល់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៧​។

ជាក​ស្តែង​មុន​​នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​មួយ​ថ្ងៃ​ ក្រុម​ហ៊ុន​ ខ្មែរ ប៊ែ​វើរី​ជី​ស ក៏​បាន​ធ្វើ​ការ​ជូន​ពរ​ទៅ​ដល់​ អតិថិជន​ឆ្នើម​កម្រិត​ C ចំនួន​៤១៥​នាក់ ឲ្យ​ធ្វើ​ដំណើរ​​ប្រកប​ដោយ​សុវត្ថិភាព និង​រីករាយ​ក្នុង​ដំណើរ​កម្សាន្ត​​ទៅ​កាន់​កោះ​ភូ​កេត​នេះ​​ផង​ដែរ​។

ក្នុង​ឆ្នាំ​២០១៧ ក្រៅពី​ប្រទេស​ថៃ ក្រុមហ៊ុន​ខាងលើ ក៏​នឹង​នាំ​អតិ​ថិ​ជន​ឆ្នើម​ប្រចាំឆ្នាំ ទៅ​ប្រទេស​ជប៉ុន និង​អូស្ត្រាលី​ផង​ដែរ​។​ គួរ​បញ្ជាក់​ផង​ដែ​រថា នេះ​ជា​ឆ្នាំ​ទី​បី​ហើយ ដែល​ក្រុមហ៊ុន​នេះ នាំ​អតិ​ថិ​ជន​ឆ្នើម​របស់​ខ្លួន​ទៅ​កម្សាន្ត​នៅ​បរទេស​។ កន្លង​មក ក្រុមហ៊ុន​បាន​នាំ​អតិ​ថិ​ជន​ឆ្នើម​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី ហុងកុង និង​ជប៉ុន​៕​

ទស្សនាសកម្មភាព​អតិថិជន​ឆ្នើម​ទាំង ៤១៥​នាក់ ខាង​ក្រោម៖