រថយន្តកុងតឺន័របេីកលឿនរេចង្កូតបុករះកង់បីឥណ្ឌា ម៉ូតូ និងបង្គោលភ្លេីង រងការខូចខាត និងរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តកុងតឺន័រមួយគ្រឿងក្នុងល្បឿនលឿន ទំនងជាងងុយដេកបានរេចង្កូតមកបុករះកង់បីឥណ្ឌានិងម៉ូតូរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលពីរនាក់ ហេីយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកប៉ះនិងបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីម ទៅមុខលែងរួច ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៣ខែមករាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3C-0218 ធ្វេីដំណេីរពីកេីតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុទំនងជាងងុយដេក ស្រាប់តែរេចង្កូតមកខាងស្ដាំបុកនិងកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1AA-3513 រួចក៏ជ្រុលទៅបុកនិងម៉ូតូមួយគ្រឿងទៀតម៉ាក PCX ពណ៍ខ្មៅ ពាក់ស្លាកលេខ 1HQ-9699 បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលពីរនាក់ រីឯម៉ូតូរងការខូចខាតស្ទេីរតែទាំងស្រុង ហេីយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅប៉ះនិងបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមទៀត បណ្ដាលឲ្យទ្រេតទៅមុខលែងរួច ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅជំនាញចុះមកវាស់វែងយករថយន្តបង្កព្រមទាំងតៃកុងនិងម៉ូតូរងគ្រោះទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់