មេដឹកនាំអ៊ីរ៉ង់ប្រឈមមុខនឹងការប្រឆាំងជុំវិញការបាញ់ទំលាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន

អន្តរជាតិ៖មេដឹកនាំអ៊ីរ៉ង់កំពុងប្រឈមមុខនឹងការប្រឆាំងជាសាធារណៈជុំវិញការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដោយយោធា។យន្ដហោះបានធ្លាក់នៅជិតទីក្រុងតេរ៉ង់កាលពីថ្ងៃពុធសប្តាហ៍មុនដោយបានសម្លាប់មនុស្សទាំងអស់ ១៧៦ នាក់នៅលើយន្តហោះ។

យោធាអ៊ីរ៉ង់ដំបូងបានបដិសេធការពាក់ព័ន្ធណាមួយប៉ុន្តែក្រោយមកបានសារ​ភាព​ថាខ្លួនបានបាញ់ទម្លាក់យន្តហោះដោយអចេតនា។ប៉ុន្តែការផ្លាស់ប្តូរនេះត្រូវបានមនុស្សជាច្រើនមើលឃើញថាជាការប៉ុនប៉ងរបស់ថ្នាក់ដឹកនាំដើម្បីបិទបាំងការពិតហើយនោះបានធ្វើឱ្យមានការតវ៉ានៅទូទាំងប្រទេស។

បាតុកម្មបានកំពុងបន្តកាលពីថ្ងៃច័ន្ទ។ប៉ូលិសប្រដាប់អាវុធត្រូវបានដាក់ពង្រាយនៅកណ្តាលក្រុងតេអេរ៉ង់។អាជ្ញាធរត្រូវបានគេជឿជាក់ថាកំពុងព្យាយាមគ្រប់​គ្រង​ព័ត៌មានពីព្រោះអ៊ិនធឺណិតមិនមាននៅតាមតំបន់ខ្លះនៃប្រទេស។

ពាក្យចចាមអារាមបានសាយភាយតាមបណ្ដាញអ៊ិនធរណេតដែលក្រុមបាតុករត្រូវបានបាញ់និងរងរបួស។

ជុំវិញបាតុកម្មខាងលើប៉ូលិសបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាពួកគេមិនបានបាញ់សម្លាប់នរណាម្នាក់ទេហើយពួកគេកំពុងអនុវត្តការអត់ធ្មត់ ។

ប្រទេសអ៊ីរ៉ង់បានរងការរំជើបរំជួលដោយការតវ៉ាទូទាំងប្រទេសកាលពីខែវិច្ឆិកាឆ្នាំ២០១៩ ជុំវិញការសំរេចចិត្តរបស់រដ្ឋាភិបាលក្នុងការតំឡើងថ្លៃសាំង។ បាតុ​កម្ម​បានបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់៕