នគរបាលអន្តោប្រវេសន៍ បានធ្វើការបណ្តេញចេញនូវជនជាតិចិនចំនួន១៦នាក់ តាមប្រកាសក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការបណ្តេញចេញនូវជនជាតិចិនចំនួន១៦នាក់ បន្ទាប់ពីមានការចង្អុលដឹកនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ។

យោងតាមហ្វេសប៊ុកផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ជនសង្ស័យចំនួន១៥នាក់ ទទួលមកពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងជនសង្ស័យម្នាក់ទៀត ទទួលមកពីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌប្រព្រឹត្តនៅប្រទេសចិន ត្រូវបានបណ្តេញចេញ តាមប្រកាសក្រសួងមហាផ្ទៃ ហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល០៣ឆ្នាំ ចំនួន១៥នាក់ និងជាស្ថាពរចំនួន០១នាក់ តាមជើងយន្តហោះ KR929 ព្រមទាំងមានការចូលរួម សហការពីសំណាក់តំណាងស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមត្ថកិច្ចនគរបាលពីប្រទេសចិនមកទទួល និងអមដំណើរទៅប្រទេសចិនវិញ

ប្រភព និងរូបភាពពី៖ ផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍