កុមារអាយុ៤ឆ្នាំម្នាក់ ត្រូវសសរផ្ទះរលំសង្កត់បែកក្បាលស្លាប់

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥ និង១០នាទី មានហេតុការណ៍គ្រោះថ្នាក់រលំសរសរស៊ីម៉ង់ត៍កំពស់២ម៉ែត្រ សង្កត់លេីកុមារាម្នាក់ឈ្មោះ សាត វិសាល អាយុ៤ឆ្នាំ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

គ្រោះថ្នាក់នេះបានកើតឡើង ដោយសារឪពុកបានរុះរេីផ្ទះហើយមិនផ្តេកសរសរនៅនឹងដី ហើយសរសរនោះមានចងខ្សែ បន្ទាប់មកកុមារនោះបានទាញខ្សែលេង ធ្វើឲ្យសរសររលំសង្កត់បែកក្បាលស្លាប់តែម្តង

ប្រភព៖ ផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង