ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកទន្លេសាប

ភ្នំពេញ៖ ប្រជាពលរដ្ឋជាអ្នកនេសាទបានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកទន្លេសាបនៅខាងមុខផ្សារាត្រី បង្កការភ្ញាក់ផ្អើលកាលពីវម៉ោង០៨នឹង៣០នាទីព្រឹក ថ្ងៃច័ន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ ចំណុចម៉ាតទន្លេសាប ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះសុីសុវត្ថ សង្កាត់ស្រះចក ខណ្ឌដូនពេញ សពមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា មានអាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវស ស្លៀកខោខ្មៅ ។

តាមប្រភពព័ត៍មានពីប្រពលរដ្ឋដែលជាអ្នកនេសាទត្រី នៅតាមបណ្ដោយច្រាំងទន្លេសាប បានឲ្យដឹងថានៅមុនពេលប្រទះឃើញពួកគាត់បានចេញពីកន្លែងស្នាក់នៅមកនេសាទនៅតាមច្រាំងទន្លេ ដូចសពដង ខណៈមកដល់កន្លែងកើតហេតុស្រាប់តែមានធំក្លិនស្អុយ ស្រាប់តែឃើញមាន វត្ថុអ្វីម៉្យាងអណ្តែតទឹក ដោយមានការសង្ស័យបាននាំគ្នា អ៊ុំទូកមកក្បែជ្រាំងទន្លេមើល ស្រាប់តែប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់អណ្តែតក៏រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យ រួចបានបញ្ចាក់ថា សពខាងលេីបានស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន

បន្ទាប់ពីពិនិត្យរួច សពត្រូវបានដឹកយកទៅតំកល់ទុក្ខនៅវត្តទួលអស់លោក ដេីម្បីរងចាំនឹងស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕