មេដឹកនាំពិភពលោកដាក់សម្ពាធលើអ៊ីរ៉ង់លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អន្តរជាតិ៖មេដឹកនាំអង់គ្លេសអាឡឺម៉ង់និងបារាំងបានចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីជំរុញឱ្យអ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ។

ឯកសារដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានសម្តែងការសោកស្តាយចំពោះសេចក្តីសំរេចចិត្តឆ្នាំ ២០១៨ របស់សហរដ្ឋអាមេរិកក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនិងការព្រួយបារម្ភអំពីផលប៉ះពាល់នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតទៅលើអ៊ីរ៉ង់។

វាក៏សំដៅទៅលើការរំលោភលើកិច្ចព្រមព្រៀងដោយទីក្រុងតេហេរ៉ង់ចាប់តាំងពីខែកក្កដាឆ្នាំ ២០១៩ ដោយជំរុញឱ្យអ៊ីរ៉ង់អនុវត្តន៍បញ្ច្រាសរាល់វិធានការណ៍នានាដែលមិនស្របគ្នានឹងកិច្ចព្រមព្រៀងហើយត្រឡប់ទៅរកការអនុវត្តន៍ពេញលេញវិញ។

អ៊ីរ៉ង់បានប្រកាសនៅខែនេះថាខ្លួននឹងមិនគោរពតាមការសន្យាដើម្បីកំណត់ការចម្រាញ់អ៊ុយរ៉ាញ៉ូមទៀតទេ។

ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននិងតេអេរ៉ង់ត្រូវបានកើនឡើងខ្ពស់បន្ទាប់ពីអាមេរិកសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់នៅដើមខែនេះនិងការវាយប្រហាររ៉ុក្កែតរបស់អ៊ីរ៉ង់ជាបន្តបន្ទាប់ទៅលើមូលដ្ឋានអាមេរិកនៅអ៊ីរ៉ាក់៕