រ៉ុក្កែតបានវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់

អន្តរជាតិ៖ក្រសួងការពារជាតិអ៊ីរ៉ាក់និយាយថាគ្រាប់រ៉ុក្កែតបានវាយប្រហារមូលដ្ឋានទ័ពអាមេរិកដែលបង្កឲ្យទាហានអ៊ីរ៉ាក់៤ នាក់រងរបួស។ វាត្រូវបានគេជឿថាជាការវាយប្រហារសងសឹកចំពោះសហរដ្ឋអាមេរិកដែលបានសម្លាប់មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់។

ក្រសួងនិយាយថាគ្រាប់រ៉ុក្កែត ៨ គ្រាប់បានធ្លាក់នៅឯមូលដ្ឋានអាកាសAl-Baladភាគខាងជើងទីក្រុងបាដាដកាលពីថ្ងៃអាទិត្យ។កងជីវពលដែលជាប់ទាក់ទងនឹងអ៊ីរ៉ង់បានគំរាមសងសឹកវិញបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកបានសម្លាប់លោក Qassem Soleimani មេបញ្ជការកងឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់កាលពីដើមខែនេះ។

កាលពីថ្ងៃពុធសប្ដាហ៍មុនទីក្រុងតេអេរ៉ង់បានសងសឹកជាមួយនឹងការបាញ់មីស៊ីលដែលផ្តោតលើមូលដ្ឋានទ័ពអាមេរិកចំនួនពីរនៅអ៊ីរ៉ាក់។ ក្រោយមកនៅថ្ងៃនោះគ្រាប់រ៉ុក្កែតក៏បានធ្លាក់នៅតំបន់បៃតងដែលមានការការពារយ៉ាងតឹងរឹងរបស់ទីក្រុងបាដាដ៕