អស្ចារ្យមែន! ទិញកាំបិតបុរាណ ដ៏ច្រែះចាប់តម្លៃត្រឹមតែ៣ដុល្លារ យកមកកែខៃឡើងភ្លឺសស្ញាច (មានវីដេអូ)

ជប៉ុន៖  តារាយូធូបដ៏ល្បីជនជាតិជប៉ុន ដែលគ្រប់គ្នាស្គាល់ឈ្មោះ Jun ថ្មីៗនេះ កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង  បន្ទាប់ពីវីដេអូឃ្លីបមួយរបស់លោក  បង្ហាញពីស្នាដៃកែច្នៃកាំបិតច្រែះចាប់មួយដើម ឲ្យក្លាយជាកាបិតដ៏ថ្មីស្រឡាង មុតស្រួច និងល្អប្រណីតឡើងវិញបាន។ វីដេអូរបស់លោក ទទួលបានការចុចទស្សនាដល់ទៅ ៨លានដងឯណោះ នៅលើយូធូប។

លោក Jun បានរៀបរាប់ឲ្យដឹងថា នៅថ្ងៃមួយលោកបានទៅហាងលក់សម្ភារជជុះ (ឬមួយទឹក) ដើម្បីរកទិញរបស់របរប្រើប្រាស់ យកមកកែច្នៃឡើងវិញដោយខ្លួនឯង។ នៅគ្រានោះលោកបានប្រទះឃើញបុរសម្នាក់ កំពុងលក់របស់របរជជុះរបស់គាត់។ លោក Jun ក៏បានចូលទៅមើល ក៏រកឃើញ កាំបិតមួយដើម ដែលជាកាំបិតបុរណរបស់ជប៉ុន។  ក្រោយមកលោក Jun ក៏បានសួរអ្នកលក់ និងតថ្លៃទិញវាយកទៅផ្ទះតែម្តង។  អ្នកលក់ប្រាប់ថាកាំបិតនេះ មានតម្លៃដាច់ត្រឹម ៣ដុល្លារ មិនអាចលក់ក្រោមតម្លៃនេះបានទៀតទេ។

ទីបំផុត លោក Jun ក៏បានសម្រេចទិញវា ដោយនឹកគិតថា តម្លៃនេះពិតជាថោកមែនទែន  ហើយលោកគិតទៀតថា និងកែច្នៃកាំបិតមួយដើមនេះ ឲ្យក្លាយទៅជាកាំបិតដ៏ថ្មីស្រឡាងឡើងវិញ។ អ្នកលេងអ៊ីនធើណែត មានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង ពេលបានឃើញស្នាដៃ និងសមត្ថភាពរបស់លោក Jun ៕