អាជ្ញាធរខណ្ឌទួលគោកចុះបង្ក្រាបទីតាំងកន្ទុយលេខមួយកន្លែង ឃាត់ខ្លួនមនុស្សចំនួន៨នាក់ និងដកហូតសំភារៈមួយចំនួន

ដោយ៖ម៉ូលី មាស

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះបង្ក្រាបទីតាំងកន្ទុយលេខមួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចាស់ក្មេងចំនួន៨នាក់ ។ ការចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង១២៖៣៥នាទីថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ៨៩BE0 តាមបណ្តោយផ្លូវលេខ២៣៣ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបខាងលើនេះបានធ្វើការឃាត់ខ្លួនចំនួន៨នាក់ ក្នុងនោះអ្នកកត់២នាក់(ស្រី) និងអ្នកមកចាក់ចំនួន៦នាក់(ប្រុសម្នាក់) រួមទាំងសំភារៈមួយចំនួន ដើម្បីយកអធិការខណ្ឌទួលគោកចាត់ការតាមនិតីវិធីបន្ត ។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនោះបានឲ្យដឹងថា ការចុះបង្ក្រាបរបស់កម្លាំងអាជ្ញាធរខណ្ឌទួលគោក ហាក់មានការរើសអើម ព្រោះមានទីតាំងណេត កន្ទុយលេខ នៅជាប់និងក្បែរ កន្លែងចុះបង្ក្រាបនោះ ដូចជាដឹងក្លិនមុនបានបិទទ្វាចាក់សោរខាងក្រៅយ៉ាងស្អាត ។ ប្រជាពលរដ្ឋបន្តថា ពួកគាត់សង្ឃឹមថាកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌទួលគោក និងមានវិធានការចុះបង្ក្រាបជាបន្តបន្ទាបបនល្បែងដូចជា ណេត២៤ម៉ោងកន្ទុយលេខ ហ្គេមបាញ់ត្រី _ល_ ។ ដើម្បីចូលរួមលុបបំបាត់អោយអស់នូវបទល្មើសលួច ឆក់ ប្លន់ ជាដើម និងស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព របស់រាជរដ្ឋាភិបាលផងដែរ ៕