រថយន្តTACOMA បុកម៉ូតូនិចអូសជាច្រើនម៉ែត្របណ្តាលឲ្យយុវជនបីនាក់ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ៖ យុវជនចំនួនបីនាក់បានស្លាប់គួរឲ្យអាណោចអធម័ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងបុកអូសជិតមួយរយម៉ែត្រ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៖៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦Aកែងនិងផ្លូវព្រះនាងមច្ឆា ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ សពជនរងគ្រោះទាំងបីនាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តTACOMA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2D-9447 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុក៏បានជ្រុលទៅបុកម៉ូតូនិច ពណ៌ក្រហម ពាក់ស្លាកលេខ1CD-1056 ជិះដោយយុវជនរងគ្រោះបីនាក់កំពុងឆ្លងផ្លូវពីជើងទៅត្បូងពេញទំហឹងហើយអូសម៉ូតូនិងយុវជនទាំងបីប្រមាណជិតមួយរយម៉ែត្របណ្តាលឲ្យស្លាប់ទាំងបីគួរឲ្យរន្ធត់ ។ ភ្លាមៗនោះម្ចាស់រថយន្តបានបើកទ្វារថយន្តរត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ ។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញវាស់វែងយកម្ចាស់និងរថយន្តព្រមទាំងម៉ូតូជនរងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយតាមផ្លូវច្បាប់ រីឯសពរងគ្រោះ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា រងចាំស្រាវជ្រាវរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕