ឆេះរថយន្ត​៣គ្រឿង​យ៉ាងសន្ធោសន្ធៅ​ នៅក្នុងមន្ទីរពេទ្យលោកសង្ឃ បណ្តាលឲ្យរងរបួសតៃកុងម្នាក់

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលដោយមានករណីឆ្លងចរន្តអគ្គិភ័យបណ្តាលឲ្យឆាបឆេះរថយន្តសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីពេទ្យ ព្រះកុសមៈហៅពេទ្យលោកសង្ឃ យ៉ាងសន្ធោសន្ធៅបណ្តាលឲ្យរងរបួសតៃកុងរថយន្តម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ដែលស្ថិតនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម្ចាស់រថយន្តសង្គ្រោះបន្ទាន់បានធ្វើការដូរបំពង់អុកស៊ីសែនទៅរថយន្ត មួយទៀត ខណៈនោះស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ បន្តរាលដាលទៅរថយន្ត២គ្រឿងទៀត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សន្តិសុខ និងប្រជាពលរដ្ឋ នាំគ្នារាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋានដើម្បីចុះអន្តរាគមន៍ពន្លត់ភ្លាមៗតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យខាងលើនេះបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ទេីបរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃដដែល ៕