រថយន្ដដឹកឥដ្ឋ បុកជាមួយរថយន្តដឹកធូបក្រឡាប់ផ្ងាជើងទាំងពីរ បណ្តាលឲ្យមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋសង្ស័យដឹកលើសចំណុះ បានចុះពីលេីស្ពានលីយ៉ុងផាត់ក្នុងល្បឿនលឿនមធ្យមក៏ជ្រុលទៅបុករថយន្តដឹកធូបក្រឡាប់ទាំងពីរហើយបន្តទៅសង្កត់ម៉ូតូ១គ្រឿង បណ្តាលឲ្យមានមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុងភូមិផ្សារលិចសង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុរថយន្តទាំងពីរខាងលេីបានបេីកឡេីងស្ពានព្រែកព្នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះទិសដៅពីកេីតទៅលិចលុះមកដល់រង្វង់មូលខាងលិចស្ពានព្រែកព្នៅដែលជាចំណុចកេីតហេតុស្រាប់តែរថយន្តដឹកឥដ្ឋពណ៌សអត់ពាក់ស្លាកលេខ សង្ស័យដឹកលើសចំណុះជ្រុលទៅបករថយន្តដឹកធូប ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ2F – 6980 បណ្តាលឲ្យក្រឡាប់ចាក់មនុស្សនៅលេីឥដ្ឋធ្លាក់មកដីរងរបួសធ្ងន់នារី២នាក់និងប្រុសស្រី២នាក់ទៀតរបួសស្រាលចំណែករថយន្តទាំងពីរគ្រឿងក្រឡាប់តែម្តង ។

បន្ទាប់ពីកេីតហេតុសមត្ថកិច្ចបានវាស់វែងយករថយន្តដាក់ខាងរួចបញ្ជូលទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោះស្រាយតាមនីតិវិធីជាក្រោយ៕