ចំនួនអ្នកស្លាប់កើនឡើងជិត ៦០ នាក់ដោយសារព្យុះទីហ្វុងHagibisនៅប្រទេសជប៉ុន

អន្តរជាតិ៖ក្រុមជួយនៅទូទាំងប្រទេសជប៉ុនកំពុង ជួយសង្គ្រោះមនុស្សរាប់សិបនាក់ដែលកំពុងបាត់ខ្លួនបន្ទាប់ពីព្យុះ Hagibis បានវាយប្រហារប្រទេសកាលពីចុងសប្តាហ៍។ អាជ្ញាធរនិយាយថាចំនួនអ្នកស្លាប់កើនឡើងដល់ ៥៨ នាក់។

មនុស្សជាង ២០០ នាក់បានរងរបួស។ព្យុះខាងលើបណ្តាលឱ្យទឹកទន្លេប្រមាណ ២០០ ជន់ហូរហៀរ។ លំនៅដ្ឋាននៅតំបន់មួយចំនួនត្រូវបានជន់លិច។ មន្ត្រីក្រសួងដែនដីនិយាយថាពួកគេបានទទួលរបាយការណ៍អំពីការបាក់ដីប្រហែល ១៤០ កន្លែងនៅទូទាំងប្រទេស។

នៅខេត្តហ្គូម៉ាម៉ាភាគខាងជើងទីក្រុងតូក្យូមនុស្ស ៣ នាក់បានស្លាប់នៅពេលផ្ទះរបស់ពួកគេត្រូវបានទឹកនាំទៅ។កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយកំពុងបន្តខណៈដែ​ល​​ទំហំនៃការខូចខាតត្រូវបានវា​យ​តម្លៃ។ ផ្ទះប្រមា​ណ ៨,០០០ ខ្នងបានជន់លិចនិង ៨០០ ខ្នងទៀតត្រូវបានខូចខាតក្នុងផ្នែកខ្លះ។ អាជ្ញាធរកំពុងជំ​រុញ​ឱ្យប្រជាជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នចំពោះអ្នករស់នៅក្បែរដងទន្លេដែលកំពុងហក់ឡើងនិង គ្រោះបំណាក់ដីដែលអាចកើតមាន៕