អ៊ីរ៉ង់និយាយថាតំបន់មជ្ឈឹមបូព៌ាមានសុវត្ថិភាពបានដោយគ្មានសហរដ្ឋអាមេរិក

អន្តរជាតិ៖ភ្នាក់ងារសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថាមជ្ឈឹមបូព៌ានឹងក្លាយជាកន្លែងមានសុវត្ថិភាពជាងមុនដោយគ្មានសហរដ្ឋអាមេរិក។​ លោកAli Shamkhani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ក៏បាននិយាយ ថាទីក្រុងវ៉ាស៊ីនតោនបានបរាជ័យក្នុងផែនការរបស់ខ្លួនសម្រាប់តំបន់អាស៊ីខាងលិច​។

លោក Shamkhani បាននិយាយថា “ការបរាជ័យនយោបាយនិងយោធាជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់បានបង្ខំឱ្យអាជ្ញាធរអាមេរិកទទួលស្គាល់ការបរាជ័យនៃវត្តមានយោធារបស់ពួកគេនៅមជ្ឈឹមបូព៌ាដែលបានធ្វើឱ្យក្រុងវ៉ាស៊ីនតោនខាតបង់ដល់ទៅ ៨ ពាន់ពាន់លានដុល្លារអាមេរិក” ។លោកបានបន្ថែមថាការបរាជ័យនៃគម្រោងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកបានបង្ហាញយ៉ាងច្បាស់ដល់ពិភពលោក៕