ផ្ទុះហ្គាសបណ្តាលឲ្យឆាបឆេះផ្ទះលក់ហ្គាសចំនួន០៦ខ្នង និងស្លាប់មនុស្សម្នាក់ ក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ កាលពីម៉ោងប្រមាណជា១១៖១៥នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មានករណីផ្ទុះហ្គាសបណ្តាលឲ្យឆាបឆេះផ្ទះលក់ហ្គាស(លក់ហ្គាសគីឡូ)ចំនួន០៦ខ្នង និងស្លាប់មនុស្សម្នាក់ (ពុំទាន់ស្គាល់អត្តសញ្ញាណ) ស្ថិតនៅភូមិគីឡូម៉ែត្រលេខ០៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងប្រតិបត្តិការបាញ់ពន្លត់ករណីអគ្គិភ័យខាងលើ សមត្ថកិច្ចបានប្រើប្រាស់រថយន្តរថយន្តពន្លត់អគ្គីភ័យស្រុកអូរជ្រៅ ០១គ្រឿង, ក្រុងប៉ោយប៉ែត០១គ្រឿងនិងរថយន្តកាស៊ីណូ ៕

ប្រភពនិងរូបភាព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ