រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កូរ៉េខាងត្បូងចុះចេញពីតំណែង

អន្តរជាតិ៖រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កូរ៉េខាងត្បូងលោក Cho Kuk បានប្រកាសលាលែងពីតំណែងខណៈលោកកំពុងស្ថិតក្រោមសម្ពាធលើរឿងអាស្រូវ អំពើពុករលួយដែលពាក់ព័ន្ធនឹងសមាជិកគ្រួសារ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទ លោក Cho បានសុំទោសប្រជាជនកូរ៉េខាងត្បូង។

សេចក្តីថ្លែងការណ៍របស់លោក Cho បានអះអាងថាលោកអាចបំពេញតួនាទីរបស់គាត់ក្នុងការធ្វើកំណែទម្រង់​ការិ​យា​ល័យព្រះរាជអាជ្ញាឱ្យដល់កម្រិតជាក់លាក់​មួយ។ លោកបានសម្តែងក្តីសង្ឃឹមថានឹងទទួលបានជោគជ័យក្នុងការសម្រេចគោលដៅនោះ។លោក Cho បានបម្រើការជារដ្ឋមន្រ្តីត្រឹមរយៈពេលពីរបីសប្តាហ៍ប៉ុណ្ណោះ។ លោកបានស្បថចូលកាន់តំណែងកាលពីដើមខែកញ្ញាកន្លងមក។ ចំណែកការចាកចេញរបស់លោកត្រូវបានគេរំពឹងថានឹងដោះស្រាយការប៉ះទង្គិចនយោបាយមួយផ្នែកដល់លោកមូនដែលតែងតាំងគាត់៕