នៅប្រទេសជប៉ុនផ្ទះសំបែងប្រហែលជា ២៥០,០០០ គ្មានថាមពលអគ្គិសនីខណៈជើងហោះហើរក្នុងស្រុកបានលុបចោល

អន្តរជាតិ៖មានប្រជាជនជាង ២៥០,០០០ គ្រួសារនៅទីក្រុងតូក្យូនិងតំបន់មួយចំនួន គ្មានអគ្គិសនីប្រើប្រាស់ដោយសារតែព្យុះ Hagibis។គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះប្រជាជនប្រមាណ ១០៩,១០០ គ្រួសារគ្មានថាមពលប្រើប្រាស់នៅក្នុងខេត្ត Chiba ដែលត្រូវបានរងគ្រោះដោយព្យុះទីហ្វុងហ្វាស៊ីកាលពីដើមខែកញ្ញា។ ពល​រដ្ឋ​ប្រមាណ ៧០,៩០០ គ្រួសារនៅខេត្ត Kanagawa ភាគខាងលិចទីក្រុងតូក្យូក៏គ្មានថាមពលប្រើប្រាស់ផងដែរ។

ថាមពលក៏បានកាត់ផ្ដាច់ផងដែរនៅផ្នែកខ្លះនៃទីក្រុងតូក្យូក៏ដូចជាខេត្ត Ibaraki, Shizuka, Tochigi, Yamanashi, Gunma និង Saitama។ក្រុមហ៊ុនថាមពលអគ្គីសនីតូក្យូកំពុងអំពាវនាវដល់ប្រជាជនកុំ ឲ្យ ចូលទៅជិតឬប៉ះខ្សែភ្លើងព្រោះពួកគេអាចនឹងឆ្លងចរន្តអគ្គិសនី។

ទន្ទឹមគ្នានេះដែរបណ្ដាញសារព័ត៌មានជប៉ុន NHK បានរាយការណ៍ថាជើងហោះហើរក្នុងស្រុកចំនួន១,៦០០​បាន​លុប​ចោល​កាលពីថ្ងៃសៅរ៍ និង ចំនួនជាង៨០០ជើងហោះហើរបានលុបចោលនៅថ្ងៃអាទិត្យនេះ។ក្រុមអាជ្ញាធរបានជម្លៀសពលរដ្ឋនៃតំបន់រងគ្រោះជាង៣លាននាក់ផងដែរ៕