សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសមាជលើកទី២ និងទិសដៅការងារឆ្នាំ២០១៩-២០២២

ភ្នំពេញ៖ បន្ទាប់ពីបានដំណើរការសមាជរបស់ខ្លួនរយៈពេលពេញមួយថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសមាជលើកទី២ និងទិសដៅការងារឆ្នាំ២០១៩២០២២ និងសម្រេចបាន លទ្ធផលជាផ្លែផ្កាដូចតទៅ៖

. អង្គសមាជ បោះឆ្នោតជ្រើសតាំង លោក ហ៊ុយ វណ្ណៈ ជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាអាណត្តិទី២ ដឹកនាំស... រយៈពេល៣ឆ្នាំបន្ត(ឆ្នាំ២០១៩២០២២) និងបានបោះឆ្នោតជ្រើសតាំងស្ថាបនិក១៩រូបផ្សេងទៀតជា៖ អនុប្រធាន៤រូប, អគ្គលេខាធិការ១រូប, អគ្គលេខាធិការរង៦រូប, និងប្រធានគណៈកម្មាធិការជំនាញ៩រូប។ គណៈកម្មាធិការទាំង៩រួមមាន៖ ផ្នែកគាំពារការពារសិទ្ធិសារព័ត៌មាន, ផ្នែកក្រមសីលធម៌ និងក្រុមប្រឹក្សាវិន័យ, ផ្នែកលើកកម្ពស់ស្ត្រីក្នុងវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ, ផ្នែកអប់រំបណ្តុះបណ្តាល, ផ្នែកទំនាក់ទំនងជាតិនិងអន្តរជាតិ, ផ្នែកកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ, ផ្នែកកិច្ចការមនុស្សធម៌, ផ្នែកចលនានិងទ្រទង់អ្នកសារព័ត៌មាន និងផ្នែកគណៈកម្មាធិការសារព័ត៌មានអនឡាញ។

. អង្គសមាជ បានសម្រេចធ្វើលក្ខន្តិកៈបំពេញបន្ថែម ដើម្បីឲ្យស្របសភាពការណ៍តម្រូវជាក់ស្តែង និងការរីកធំធាត់របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។

. អង្គសមាជ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កាដែល ... សម្រេចបានក្នុងរយៈពេល៣ឆ្នាំនៃអាណត្តិទី១ (ឆ្នាំ២០១៦២០១៩) ប្រកបដោយមោទនភាព ជាពិសេស ... បានខិតខំកសាងអង្គភាព និងបានពង្រីកខ្លួនចាក់ឬសជ្រៅ ដើម្បីឈរឲ្យរឹងមាំយូរអង្វែង ហើយអាចធ្វើសកម្មភាពការងារបញ្ចេញផ្លែផ្កា ចូលរួមចំណែកខាងវិស័យព័ត៌មាន និង ការផ្សព្វផ្សាយជូនទៅសង្គមជាតិមាតុភូមិ។

. អង្គសមាជ បានសម្រេចបង្កើត«មជ្ឈមណ្ឌលព័ត៌មានវិទ្យា» ឲ្យស្របនឹងបរិបទវិវត្តន៍ជឿនលឿន ដើម្បីជាមូលដ្ឋានចាប់យកបច្ចេកវិទ្យាទៅអភិវឌ្ឍវិស័យសារព័ត៌មាន និងការផ្សព្វផ្សាយ។ ... នឹងចងក្រងបោះពុម្ពផ្សាយសៀវភៅ២ចំណងជើង៖ ទី១.អ្នកសារព័ត៌មានកម្ពុជា និងទី២.អគារសេរីភាព។ អង្គសមាជ បានដាក់ចេញសកម្មភាពប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងបំផុសការចូលរួមលុបបំបាត់រូបភាពហិង្សា និងសម្តីអសុរសលើសារព័ត៌មាននិងបណ្តាញសង្គម។

. អង្គសមាជ បានសម្រេចបង្កើតយន្តការសមាជិកពេញសិទ្ធិ ដើម្បីបើកឱកាសឲ្យអ្នកសារព័ត៌មានអាជីពប្រើប្រាស់ធនធានសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ចូលរួមជាមួយ ... ក្នុងបុព្វហេតុអភិវឌ្ឍគុណភាពព័ត៌មាន និង ការផ្សព្វផ្សាយនៅកម្ពុជា។

. អង្គសមាជ បានសម្រេចដាក់ចេញផែនការសកម្មភាពសម្រាប់អាណត្តិទី២រយៈពេល៣ឆ្នាំបន្ត ដោយរំចេញនូវឯកសារគោល៖ «ចក្ខុវិស័យ២, សរសរស្តម្ភ៥, និង សកម្មភាព១០» នោះដើម្បីសម្រេចនូវគោលបំណងដ៏ពិសិដ្ឋរបស់ខ្លួនគឺ៖ «ពង្រឹងគុណភាពព័ត៌មាននៅកម្ពុជា និង ចូលរួមចំណែកផ្សព្វផ្សាយក្នុងបុព្វហេតុការពារផលប្រយោជន៍និងកិត្តិយសកម្ពុជា ទាំងនៅឆាកជាតិនិងអន្តរជាតិ»

. អង្គសមាជ បានដាក់ចេញគោលដៅចងសម្ព័ន្ធភាពជាមួយ សមាគម ក្លិប ស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីបង្កើតភាពជាដៃគូ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែក និង សហការបំពេញឲ្យគ្នាទៅវិញទៅមកលើ វិស័យសារព័ត៌មាននិងការផ្សព្វផ្សាយ។

. អង្គសមាជ ទទួលស្គាល់ការប្រឈមដែលត្រូវខិតខំធ្វើការងារទ្វេដង ដើម្បីបន្តទទួលបានការចូលរួមគាំទ្រទាំងស្មារតីនិងហិរញ្ញវត្ថុពីម្ចាស់ជំនួយនិងសប្បុរសជននានា សម្រាប់ទ្រទ្រង់ផ្នែករដ្ឋបាល និងការអនុវត្តសកម្មភាពការងាររបស់ ... ឲ្យមាននីរន្តភាពនិងទទួលលទ្ធផលជាផ្លែផ្កាបន្តទៀត។

. អង្គសមាជ បានរំលឹកគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចក្រឡាហោម ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀតដែលបានគាំទ្រដ៏ថ្លៃថ្លាដល់បេសកកម្មរបស់ ...ក។ ជាមួយគ្នានេះ អង្គសមាជ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនផ្នែកវិស័យឯកជន ដែលបានបរិច្ចាកថវិកាគាំទ្រសកម្មភាពការងារ ... កន្លងមក។

១០. អង្គសមាជ បានកោតសរសើចំពោះ ស្ថាបនិក ទីប្រឹក្សា និង សមាជិកសមាជិកា ដែលមានស្មារតីចូលរួមការងារស្ម័គ្រចិត្តជាមួយ ... ដោយស្មារតីសាមគ្គី។ ... បានប្តេជ្ញាចិត្តបន្តបំពេញតួនា ទីភារកិច្ចរបស់ខ្លួនក្រោមស្មារតី «រក្សាចាស់ បន្ថែមថ្មី», និងមានពាក្យស្លោក «ដើមនៅឯស្រែ ផ្លែនៅឯផ្សារ» ដែលអាចរីកសាយជាប្រយោជន៍ទៅគ្រប់ទីកន្លែង។ អង្គសមាជ បានរំលឹកជាថ្មីដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវ លក្ខន្តិកៈ, បទបញ្ជាផ្ទៃក្នុង, និងរចនាសម្ព័ន្ធដឹកនាំការងាររបស់ ..., ព្រមទាំងគោរពច្បាប់និង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយតម្កល់បាវចនា៖ «ជាតិ សាសនា ព្រះមហាក្សត្រ» ខ្ពស់បំផុត។

ពិធីបិទអង្គសមាជប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕