ព្រឹកស្អែក!! ស.ស.ស.ក នឹងរៀបចំ សមាជលើកទី២ បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយកអាណត្តិថ្មី ដឹកនាំការងាររយៈពេល៣ឆ្នាំបន្ត

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានជូនដំណឹងដល់អ្នកសារព័ត៌មានទាំងអស់ថា៖ ពេញមួយថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩នេះ ស.ស.ស.ក នឹងរៀបចំ សមាជលើកទី២ បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក អាណត្តិថ្មី ដឹកនាំការងាររយៈពេល៣ឆ្នាំបន្ត ឆ្នាំ២០១៩-២០២២។ របៀបវារៈ ៖

-ម៉ោង៨:០០ព្រឹក៖ ពិធីសាសនាសូត្រមន្ត

-ម៉ោង៨:៣០ព្រឹក៖ បើកដំណើរការអង្គសមាជ, បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក, ដាក់ចេញផែនការសកម្មភាពអាណត្តិទី២

-ម៉ោង៤:០០រសៀល៖ សន្និសីទកាសែតអំពីលទ្ធផលសមាជ

-ម៉ោង៥:០០រសៀល៖ ពិធីបិទសមាជ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម ខៀវ កាញារីទ្ធ។ ទីកន្លែង៖ អគារសេរីភាព តំបន់អភិវឌ្ឍន៍ថ្មី OCIC ជ្រោយចង្វា ទល់មុខអគារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ទូរស័ព្ទទាក់ទង៖

-លោក ជាង សុខា៖ 012 862 612

-លោក ឌឹម សានិត៖ 088 656 5601

-លោក អៀត ដារ៉ាវុធ៖ 012 885 208