នារីម្នាក់បានលង់ទឹក​ស្រះចិញ្ចឹមត្រីមួយកន្លែង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃេីញសពអណ្ដែតទឹក ក្នុងស្រះចិញ្ចឹមត្រីមួយកន្លែងនៅវេលាម៉ោង៤៖៣០នាទី ល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាគរ សង្កាត់សំរោងកណ្ដាល ខណ្ឌព្រែកព្នៅ

ប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានជិះទូកលេងជាមួយនិងកូនម្ចាស់បែរត្រីពីរនាក់ទៀតក្មេងៗដូចគ្នា ដល់ពេលលិចទូកកូនម្ចាស់បែរទាំងពីរចេះហែលចូលដល់ច្រាំងអស់ ចំណែកជនរងគ្រោះ(សព) បានលិចចូលក្នុងទឹកបាត់ ឃេីញបាត់យូរពេកក្មេងទាំងពីរបានទៅស្រែកហៅម្ដាយមកជួយ គ្រាន់តែឮភ្លាមម្តាយបានស្រែកហៅអ្នកជិតខាងមកជួយស្រង់ឡេីងពីទឹករួចរាយការណ៍ជូនសមត្ថកិច្ច។

សពនារីជនរងគ្រោះមានឈ្មោះ ពេជ្រ លាងហេង អាយុ១៧ឆ្នាំ កន្លែងកំណេីត ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បុខរបរជួយលក់បរបរម្ដាយ ទេីបតែបីខែចុងក្រោយនេះ បានស្រលាញ់គ្នាចិត្តនិងចិត្ត ហេីយបានទៅរស់នៅជាមួយប្ដី ដែលជាតៃកុងឡានដឹកត្រីឲ្យម្ចាស់បែ ទីតាំងកេីតហេតុខាងលេី

តាមប្រភពពីប្ដី បានអោយដឹងថា គាត់បានបេីកឡានទៅដឹកត្រីនៅប្រទេសវៀតណាម តាមផ្លូវាតិលេខ១ ទេីបតែចេញដំណេីរដល់គៀនស្វាយ ស្រាប់តែមានគេតេប្រាប់ថា ប្រពន្ធខ្ញុំលង់ទឹកស្លាប់ហេីយ ក៍ប្រញាប់បេីកឡានមកវិញ ចំពោះសពប្រពន្ធ ត្រូវបានសមត្ថកិច្ចនិងអ្នកជិតខាងមិនអស់ចិត្តដឹកយកមកពេទ្យ តែគ្រូពេទ្យពិនិត្យឃេីញថាបានស្លាប់បាត់ទៅហេីយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យ

បានមកដល់ ហើយពិនិត្យលើសពជនរងគ្រោះឃើញថា សពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ទើបសមត្ថកិច្ចធ្វើលិខិតបញ្ចូនសពទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទួល