ជិះម៉ូតូចេញពីកម្មវិធី ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបោកក្បាលស្លាប់ម្នាក់និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញ ៖ យុវជនម្នាក់បានបោកក្បាលនិងរបាំងថ្មចែកទ្រូងផ្លូវស្លាប់និងម្នាក់ទៀតដែលជិះខាងក្រោយរងរបួសស្រាលបន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃអង្គារិ៏ទី៨ខែតុលាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្សីចំនុចជិតរង្វង់មូលចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៏សែនជ័យ។

សពជនរងគ្រោះមានឈ្មោះម៉នហេងទីភេទប្រុសអាយុ២០ឆ្នាំមុខរបជាងដែកស្នាក់នៅជំពូវន្ត័ខណ្ឌពោធិ៏សែនជ័យមានស្រុកកំនើតភូមិទួលស្រឹងឃុំព្នៅទី១ស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង។

តាមប្រភពពីជនរងគ្រោះដែលរងរបួសស្រាលបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់និងសពជិះម៉ូតូមួួយគ្រឿងម៉ាកឌ្រីមសង់០១៩ពណ័ខ្មៅពាក់ស្លាកលេខព្រៃវែង1P 5912ទើបតែពីកម្មវិធីផឹកស៊ីមួយកន្លែងដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្សីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលបោកក្បាលស្លាប់ភ្លាមៗ(អ្នកបើក)និងរូបអ្នកជិះខាងក្រោយរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះធ្វើកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅស្រុកកំនើតធ្វើបុណ្យតាមប្រពៃណី។ ចំនែកម៉ូតូរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៏សែនជ័យរងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ៕