រថយន្តកុងតឺន័របុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសម្នាក់

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តកុងតឺន័របុកម៉ូតូពីក្រោយអូសជាង១០០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនិងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីពេទ្យភ្លាមៗ ហេតុការណ៍នេះកេីតឡេីងនៅវេលា ម៉ោង០៩និង៤០នាទីថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ។

សពជនរងគ្រោះមានឈ្មោះ វង្ស ពៅ អាយុ ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណេីតនៅ ភូមិត្រពាំងរុណ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ

តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តកុងតឺន័រ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-9015 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីត ខណះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក អុិចសុិនទ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HI-5293 ជិះគ្នាពីរនាក់ ធ្វេីដំណេីរស្របទិសគ្នា ពេញទំហឹងគៀបជាប់ម៉ូតូនៅក្រោមកង់រថយន្តអូសជាង១០០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងរីឯម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកឯតៃកុងឡាន បានរត់គេចខ្លួនបាត់ស្រមោល

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញចរាចរណ៍បានចុះដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយក រថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ និងធ្វើកំណត់ហេតុរួចប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណនៅឯស្រុកកំនើតតាមប្រពៃណី ៕