សហរដ្ឋអាមេរិក៖ កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយចិននឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

អន្តរជាតិ៖រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសថាកិច្ចពិភាក្សាពាណិជ្ជកម្មថ្នាក់រដ្ឋមន្រ្តីជាមួយប្រទេសចិននឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។សេតវិមានបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃច័ន្ទខណៈប្រទេសទាំងពីរបានរៀបចំកិច្ចពិភាក្សាថ្នាក់អនុរដ្ឋមន្រ្តីនៅទីក្រុងវ៉ាស៊ីនតោន។

សេចក្តីប្រកាសបាននិយាយថាអ្នកតំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer និងរដ្ឋលេខាធិការក្រសួងរតនាគារលោក Steven Mnuchin នឹងស្វា​គមន៍​គណៈប្រតិភូចិនដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តី Liu He ។

សេតវិមានក៏បានបង្ហាញផងដែរថាការពិភាក្សារបស់ពួកគេនឹងមិនត្រឹមតែផ្តោតលើវិស័យកសិកម្មប៉ុណ្ណោះទេប៉ុន្តែខ្លួនក៏នឹងលើបញ្ហាសិទ្ធិកម្មសិទ្ធិបញ្ញានិងការផ្ទេរបច្ចេកវិទ្យាដោយបង្ខំមកពិភាក្សាផងដែរ។

ថ្មីៗនេះអ្នកនាំចូលចិនបាននិងកំពុងបង្កើនការទិញសណ្តែករបស់ពួកគេពីសហរដ្ឋអាមេរិក។អ្នកសង្កេតការណ៍ខ្លះរំពឹងថាប្រទេសទាំងពីរនឹងមានការរីកចម្រើនក្នុងពេលជជែកហើយប្រហែលជាឈានដល់កិច្ចព្រមព្រៀងមួយផ្នែកផងដែរ។ប៉ុន្តែឱកាសនៃការឈានដល់កិច្ចព្រមព្រៀងបែបនេះហាក់ដូចជាមិនខ្ពស់នោះទេខណៈដែល ក្រុងវ៉ាស៊ីនតោនកំពុងអំពាវនាវឱ្យមានកិច្ចព្រមព្រៀងដ៏ទូលំទូលាយបន្ថែមទៀត៕