រយៈពេល៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ បានដើរកំសាន្តនៅតាមរមណីយដ្ឋាននានា មានចំនួនជាង ១លាន៤សែននាក់

ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានីខេត្ត ភ្ញៀវទេសចរជាតិអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ២៧២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ មានចំនួន .៤៣៧.៩៨៨ នាក់ កើនឡើង ៣៧,២៥% ក្នុងនោះ៖ភ្ញៀវជាតិ មានចំនួន .៣៦១.២៤០ នាក់ កើនឡើង ៣៤,៩១% – ភ្ញៀវអន្តរជាតិ មានចំនួន ៧៦.៧៤៨ នាក់ កើនឡើង ៩៨.១៤%

ជាការគួរអោយកត់សំគាល់ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានីខេត្ត ក្រុមការងារសង្កេតឃើញថា៖

ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍ មានការរីកចំរើនកាន់តែប្រសើរ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរមានការកើនឡើង ទោះបីជាតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។

អាចទប់ស្កាត់ការតម្លើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ ស្របតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ (ក្រុមការងារសង្កេតឃើញថាពុំមានការផ្សាយព័ត៌មាននៅលើបណ្តាញសង្គមពីការតម្លើងថ្លៃហួសហេតុទេ)

បើទោះបីនៅតែជាបញ្ហាស្មគ្រស្មាញ តែបញ្ហាបរិស្ថានអនាម័យ ល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ

បញ្ញាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និតជាមួយកំលាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់ នៅតាមតំបន់ដែលងាយរងគ្រោះ។

.- ប៉ុន្តែកត្តាមូលដ្ឋាន គ្រឹះ គីកត្តាសន្តិភាពស្ថេរភា

ពនយោបាយដែល ជាមូលដ្ឋាននៃការអភិវឌ្ឍន៍នាំមក នូវការរីកចំរើន ខាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង