ដេញនិងវាយខ្នោះយុវជន២នាក់ រួចជិះម៉ូតូចេញបាត់​ ក្រោយអ្នកសារពត៌មានថត​និងមហាជនចោមរោមច្រើន

រាជធានីភ្នំពេញ៖ យុវជនពីរនាក់មកពីដាក់អីវ៉ាន់ត្រូវបានសមត្ថកិច្ចមិនដឹងខាងណានោះទេស្លៀកពាក់ស៊ីវិលមានជិះម៉ូតូ២គ្នា៤នាក់មានIDនិងកាំភ្លើងបានដេញកាក់ឲ្យឈប់ខណៈមកដល់មុខរោងកុនគីរីរម្យដោយយុវជនពីរនាក់ភ័យមិនឈប់កន្លែងស្ងាត់ទេបានមកឈប់កន្លែងលក់មីឆាហើយ បានធ្វើការឆែកឆេរដោយរកមិនបានអី្វទេ ដោយសាអ្នកយកព័ត៍មានថតនិងមហាជនចោមរោមច្រើនពេកធ្វើឲ្យសមត្ថកិច្ចដែលដេញយុវជន២រូប​វាយខ្នោះទៅលើយុវជនទាំងនោះរួចបានឡើងជិះម៉ូតូថានិងទៅចាប់បក្យពួកបន្តទៀតហើយកគេចខ្លួនលែងឃើញត្រលប់មកវិញ៕

ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង២.៣០នាទីទៀបភ្លឺយប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៧
ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីហនុនៅចំនុចមុខរោងកុនគីរីរម្យក្នុងសង្កាត់បឹងព្រលឹតខណ្ឌ៧មករា។

យោងតាមប្រភពពីយុវជនទាំងនោះឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានបើកម៉ូតូឌ្រីមសង់០១៧ពណ័ខ្មៅពាក់ស្លាកលេខ តាកែវ.1N7924 រូបគេបានបើកចេញពីព្រែកប្រាមកពីដាក់ទឹកក្រូចកូកាកូឡាដើម្បីឆ្ពោះមកផ្ទះនៅម្ដុំទួលស្វាយព្រៃស្រាប់មកដល់ស្ពានច្បារអំពៅស្រាប់តែឃើញបុរសមាន៤នាក់ស្លៀកពាក់ស៊ីវិលនិងម៉ូតូ២គ្រឿងមានIDនិងកាំភ្លើងបានដេញតាមពីក្រោយស្រែកឲ្យឈប់តែរូបគេមិនហ៊ានឈប់ទេព្រោះកន្លែងស្ងាត់ដោយមានការភ័យខ្លាចករណីប្លន់បានបើករត់រហូតមកដល់ចំនុចកើតហេតុខាងលើបានឈប់កន្លែងលក់មីឆាជាភ្លឺស្រាប់តែបុរសទាំង៤នាក់​ដែលស្លៀកពាក់ស៊ីវិលនោះអះអាងខ្លួនជាសមត្ថកិច្ចបានឲ្យ យុវជន២រូបនោះស្រាតខោអាវហើយធ្វើការឆែកឆែរដោយឆែកមិនឃើញអ្វី​​ ខណៈអ្នកព័ត៍មាន មកដល់បានថតតែបានហាមមិនឲ្យថត រួចក៏វាយខ្នោះទៅលើយុវជនទាំងពីរនាក់នោះហើយបាននិយាយថាទៅតាមចាប់បក្ខពួកអាចោរប្លន់បន្តទៀតរួចក៏គេចខ្លួនបាត់លែងឃើញត្រលប់មកវិញ៕
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានត្រឹមតែនាំយុវជនទាំងពីរនាក់នោះមកប៉ុស្តិ៍បឹងព្រលឹតដើម្បីសួរនាំ៕