ក្រសួងទេសចរណ៍៖ ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត នឹងអាចកើតឡើងនាព្រឹកព្រលឹមចន្លោះថ្ងៃទី២០-២២ ខែកញ្ញា ខាងមុខ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញនូវសេចក្តីជូនដំណឹង ជម្រាបជូនដល់ភ្ញៀវទេសចរជាតិអន្តរជាតិ ស្តីអំពីព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត– Equinox Angkor” ដែលនឹងអាចកើតនាព្រឹកព្រលឹមចន្លោះថ្ងៃទី២០២២ ខែកញ្ញា ឆ្នាំ២០១៩ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។

ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត ត្រូវបានគេស្គាល់ថា ជាបាតុភូតព្រះអាទិត្យរៈចំកណ្តាលកំពូលប្រាសាទអង្គរ ដែលស្តែងឲ្យឃើញពីអច្ឆរិយភាពនៃផ្នែកតារាសាស្ត្រ និងសំណង់ស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរ ។

ព្រឹត្តិការណ៍នេះតែងតែកើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ ដោយលើកទី១ ក្នុងខែមិនា និងលើកទី២ ក្នុងខែកញ្ញា ។

ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ដ៏អស្ចារ្យខាងលើនេះ ក្រសួងទេសចរណ៍ បានគ្រោងនឹងរៀបចំ ការប្រកួតប្រជែងថតរូបស៊ែលហ្វី ជាលើកទី៤ ក្រោមប្រធានបទ « Selfie អង្គរអច្ឆរិយៈ ៕