យ៉ាងហោចណាស់មនុស្ស ១១ នាក់បាត់បង់ជីវិតបន្ទាប់ពីទូកទេសចរណ៍ឥណ្ឌាបានក្រឡាប់

អន្តរជាតិ៖ទូកដឹកអ្នកដំណើរមួយបានលិចនៅតាម ដងទន្លេនៃភាគខាងត្បូងប្រទេសឥណ្ឌាបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១១ នាក់ស្លាប់និងជាង ២០ នាក់កំពុងបាត់ខ្លួន។យោងតាមប្រភពព័ត៌មានក្នុងស្រុកទូកទេសចរណ៍ខាងលើបានដឹកមនុស្សប្រ​ហែល ៦០ នាក់រួមទាំងអ្នកទេសចរនិងនាវិក។ទូកបានក្រឡាប់នៅរដ្ឋAndhra Pradeshភាគខាងត្បូងប្រទេសកាលពីថ្ងៃអាទិត្យ។

មន្ត្រីក្នុងតំបន់និយាយថាមនុស្ស ២៧ នាក់ត្រូវបានគេជួយសង្គ្រោះ។ ១១នាក់បានស្លាប់និងជាង 20 នាក់កំពុងបាត់ខ្លួន។ប្រភពខាងលើបានអោយដឹងថាទូកនេះត្រូវបានដំណើរការដោយក្រុមហ៊ុនទេ​ស​ច​​រណ៍ក្នុងស្រុក។ មូលហេតុនៃគ្រោះថ្នាក់នេះគេមិនទាន់ដឹងនៅឡើយទេខណៈអាជ្ញាធរមូលដ្ឋានបន្តស្រាវជ្រាវរកមនុស្សដែលបាត់ខ្លួន។ ពួកគេនិយាយថាចំនួនអ្នកស្លាប់អាចកើនឡើង៕