តម្លៃប្រេងឆៅឡើងថ្លៃក្រោយពីមានការវាយប្រហារនៅឯរោងចក្រចំរាញ់ប្រេងអារ៉ាប៊ីសាអូឌីត

អន្តរជាតិ៖តម្លៃប្រេងឆៅបានឡើងថ្លៃនៅលើទីផ្សារប្រេងអន្តរជាតិបន្ទាប់ពីមានការវាយប្រហារទៅលើទីតាំងប្រេងនៅអារ៉ាប់ប៊ីសាអូឌីត។នៅញូវយ៉កប្រេងឆៅ បានកើនឡើង ១៥ ភាគរយពោលគឺមានតម្លៃជាង ៦៣ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃអាទិត្យ។ វាជាការកើនឡើងកំរិតខ្ពស់ ៥៤ ដុល្លារកាលពីសប្តាហ៍មុន។ស្របគ្នានេះនៅទីក្រុងឡុងប្រេងឆៅប្រភេទ Brent បានកើនឡើង ១៨ ភាគរយកាលពីថ្ងៃអាទិត្យដល់ជាង ៧១ ដុល្លារក្នុងមួយបារ៉ែលពីខណៈតម្លៃត្រឹមតែ ៦០ ដុល្លារកាលពីសប្តាហ៍មុន៕