សហរដ្ឋអាមេរិកត្រៀមបញ្ចេញទុនបម្រុងប្រេងជាយុទ្ធសាស្ត្រ

អន្តរជាតិ៖ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថាលោកបានអនុញ្ញាតឱ្យបញ្ចេញប្រេងបម្រុងជាយុទ្ធសាស្ត្ររបស់ប្រទេសនេះចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការផ្គត់ផ្គង់ប្រេងពិភពលោក។លោក Trump បានសរសេរនៅលើបណ្ដាញទ្វីតធើកាលពីថ្ងៃអាទិត្យថាលោកបានអនុញ្ញាតឱ្យមានការបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្ររបស់ប្រទេសប្រសិនបើចាំបាច់។

លោកប្រធានាធិបតីក៏បាននិយាយផងដែរថាលោកបានជូនដំណឹងដល់ទីភ្នា​ក់ងា​រ​ដែលសមស្របទាំងអស់ដើម្បីពន្លឿនការអនុម័តបំពង់បង្ហូរប្រេងដែលកំពុងដំ​ណើរការអនុញ្ញាតនៅរដ្ឋតិចសាស់និងរដ្ឋដទៃទៀត។

ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកជាច្រើននិយាយថាវាអាចចំណាយពេលច្រើនសប្តាហ៍មុនពេលទីតាំងប្រេងដែលត្រូវបានវាយប្រហារនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតអាចប្រតិបត្តិការណ៍វិញបាន៕