ឆ្លងចរន្តអគ្គិសនីឆេះឃ្លាំងស្តុបម៉ាស៊ីនត្រជាក់ និងរថយន្តសាមយ៉ុងមួយគ្រឿងនៅខណ្ឌសែនសុខ

ភ្នំពេញ ករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះស្តុកម៉ាសុីនត្រជាក់ចាស់ៗសំរាប់ជួសជុលយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៏ជាច្រើនគ្រឿងកាលពីវេលាម៉ោង១៧និង២០នាទីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវភ្នំពេញហាណូយ ចំណុចមុខ(អតីត ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានឆ្លងចរន្តអគ្គីសនីចេញពីចំណុចទីតាំងកើតហេតុបង្កឲ្យមានជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើង ខណៈភូមិសាស្ត្រពិបាកចូលទៅបាញ់ទឹកពន្លត់ដោយសារទីតាំងកើតហេតុមានស្ថានភាពផ្លូវចង្អៀតពិបាករថយន្តចូលបាញ់ពន្លត់ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៨និង៤០នាទីទេីបអគ្គិភ័យរលត់ទៅវិញទាំងស្រុង។ ពាក់ព័ន្ធនិងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងទេីបអាចគ្រប់គ្រង់បាន។

សមត្ថកិច្ចបានបន្តថា ទំហំនៃការខូចខាតខូចគឺខូចខាតសំភារះមួយចំនួនធំនិងរថយន្តសាមយ៉ុងចំនួន១គ្រឿងនិងរថយន្តកូរ៉េធុនឆេះខាងក្រោយបន្តិចតែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ