សកម្មជនអាកាសធាតុធ្វើបាតុកម្មនៅទីក្រុងវ៉ាស៊ីនតោន

អន្តរជាតិ៖សកម្មជនវ័យជំទង់ជនជាតិស៊ុយអែតឈ្មោះ Greta Thunberg និងសិស្សវិទ្យាល័យអាមេរិកបានធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកដើម្បីអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

នាង Thunberg វ័យ១៦ ឆ្នាំនេះស្ថិតនៅសហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីសកម្មភាពអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅចុងខែនេះ។នាងបានចាប់ផ្តើមឈប់សំរាកពីសាលារៀនកាលពីមួយឆ្នាំមុនដើម្បីធ្វើយុទ្ធនាការប្រឆាំងនឹងការផ្លាស់ប្តូរអាកាសធាតុនៅមុខរដ្ឋសភាស៊ុយអែត។ យុទ្ធនាការប្រចាំសប្តាហ៍របស់នាងដែលមានឈ្មោះថាថ្ងៃសុក្រសម្រាប់អនាគតបានផ្សព្វផ្សាយពាសពេញពិភពលោកតាមរយៈបណ្តាញសង្គម។

កាលពីថ្ងៃសុក្រនិស្សិតប្រហែល ១,០០០ នាក់និងអ្នកផ្សេងទៀតបានដើរដង្ហែរក្បួននៅរដ្ឋធានីរបស់សហរដ្ឋអាមេរិកដោយមានផ្ទាំងបដាអំពាវនាវឱ្យមានសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុមុនពេលវាយឺតពេល។

នៅពេលការហែក្បួនទៅដល់សេតវិមានក្រុមសកម្មជនបានអំពាវនាវឱ្យប្រធា​នាធិបតីដូណាល់ត្រាំយកចិត្តទុកដាក់លើបញ្ហានេះ។

Thunberg បានថ្លែងអំណរគុណដល់អ្នកចូលរួមដែលបានចូលរួមក្នុងបាតុកម្មនេះ​ហើយបានអញ្ជើញពួកគេឱ្យចូលរួមក្នុងកា​រធ្វើកូដកម្មអាកាសធាតុពិភពលោកនៅរាងរាល់ថ្ងៃសុក្រ ។

អ្នកចូលរួមអាយុ ១៣ ឆ្នាំម្នាក់បាននិយាយថានាង Thunberg ​បានជំរុញយុវជនឱ្យធ្វើសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុហើយនាងសង្ឃឹមថាចល​នា​នេះនឹងរីករាលដាលបន្ថែមទៀត។នាង Thunberg គ្រោងនឹងថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅថ្ងៃទី ២៣ ខែកញ្ញានេះ៕