តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួន ប្តីសម្លាប់ប្រពន្ធខ្លួនឯង រួចចាក់សាំងដុតសពក្នុងផ្ទះ ដើម្បីបង្វែរជាករណីអគ្គីភ័យ

កណ្តាល៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនត្រូវចោទម្នាក់មានឈ្មោះ វ៉េង វិរៈ ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានលោក ហេង ផល្លា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកាបង្គាប់ឲ្យឃុំដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ ឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ។ ជនត្រូវចោទ វ៉េង វិរៈ ត្រូវកម្លាំងនគរបាលខេត្តកណ្តាល ឃាត់ខ្លួនពាក់ព័ន្ធករណីសម្លាប់ប្រពន្ធខ្លួនឯង រួចចាក់សាំងដុតសពប្រពន្ធក្នុងផ្ទះ ដើម្បបង្វែរដានថា ជាករណីអគ្គីភ័យ ។

យោងតាមរបាយណ៍ការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា

នៅមុនពេលកេីតហេតុ ឈ្មោះវ៉េង វិរៈ ជាប្តីនិងឈ្មោះ ហានស្រីមុំ ជាប្រពន្ធបានដេកក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះដូចរាល់ដង លុះដល់ម៉ោងកើតហេតុក៏ស្រាប់តែមានភ្លេីងឆាបឆេះក្នុងបន្ទប់បណ្តាលឲ្យឈ្មោះ ហាន ស្រីមុំស្លាប់នៅកន្លែងដេក។

ក្រោយមកករណីនេះ សមត្ថកិច្ចជំនាញថ្នាក់ខេត្ត និង នាយក

ដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ បានចុះពិនិត្យសហការជាមួយផ្នែកជំនាញ ស្រុកស្អាង ហើយបានសន្និដ្ឋានថា ករណីនេះ ជាករណីឃាតកម្ម (សម្លាប់រួចបង្កើតជាអគ្គីភ័យ) ហើយបានឈានដល់កំណត់មុខសញ្ញាគឺជាប្ដីជនរងគ្រោះ ប៉ុន្តែដោយមូលហេតុជនសង្ស័យ រងរបួសដោយសារឆាបភ្លើងសាំងឆេះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល

លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចបានឈានដល់ការនាំខ្លួនជនសង្ស័យជាប្តីមកសាកសួរ ទើបជនសង្ស័យយល់ព្រមសារភាពថា៖ បានសម្លាប់ប្រពន្ធ ដោយខឹងប្រពន្ធខឹងគំរាមសុំលែងលះ ។

ពាក់ព័ន្ធនិងសំណុំរឿងនេះ សមត្ថកិច្ចសន្និដ្ឋានថា ផ្ដើមឡើងដោយសារទំនាស់គ្រួសារជាច្រើនលើក ជនសង្ស័យជាប្ដីមិនប្រឹងស្វែងរកការងារ ដើម្បីផ្គត់ផ្គង់គ្រួសារនិងដោះ បំណុលគិតតែដើរលេង ទើបជនរងគ្រោះ ជាប្រពន្ធទាមទារលែងលះគ្នា រហូតទាស់ពាក្យសំដីគ្នា ប្ដីបានប្រើអំពើហិង្សា ច្របាច់កបណ្ដាលឲ្យជនរងគ្រោះ ជាប្រពន្ធស្លាប់ រួចទាញយកខោអាវ មកគរលើសព ចាក់សាំងដុតសពប្រពន្ធ បង្កើតឡើង ជាករណីអគ្គីភ័យ ដុតផ្ទះ ដើម្បីបំភាន់ភ្នែកអ្នកជិតខាង និង សមត្ថកិច្ច ៕