អ៊ីរ៉ង់ច្រានចោលកិច្ចចរចារជាមួយសហរដ្ឋអាមេរិក

អន្តរជាតិ៖មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់និយាយថាកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកគឺមិនអាចទៅរួចទេដរាបណាទណ្ឌកម្មសេដ្ឋកិច្ចអាមេរិកលើអ៊ីរ៉ង់នៅតែមាន។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិគឺលោក Majid Takht Ravanchi បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃ១២កញ្ញានេះថាបន្ទាប់ពីការចាកចេញរបស់ទីប្រឹក្សាសន្តិសុខសហរដ្ឋអាមេរិកលោក John Bolton ។លោក Bolton ត្រូវត្រូវបានគេដឹងថាបានប្រកាន់ចំហរតឹងរឹងចំពោះអ៊ីរ៉ង់។ អ្នកអង្កេតការណ៍មួយចំនួនរំពឹងថានឹងការចាកចេញរបស់លោកចេញនឹងជម្រុញដល់ការជជែកដោះស្រាយវិវាទ។

ទោះយ៉ាងណាលោកឯកអគ្គរដ្ឋទូតខាងលើបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថាមិនមានកន្លែងសម្រាប់ការសន្ទនាជាមួយសហរដ្ឋអាមេរិកដរាបណាការដាក់ទណ្ឌកម្មអយុត្តិធម៌របស់ទីក្រុងវ៉ាស៊ីនតោននិង “អំពើភេរវកម្មសេដ្ឋកិច្ច” ប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់នៅតែបន្ត។

ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់ រូហានី បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថាគោលនយោបាយនៃការតស៊ូរបស់អ៊ីរ៉ង់នឹងមិនផ្លាស់ប្តូរដរាបណាសត្រូវរបស់ខ្លួននៅតែបន្តដាក់សម្ពាធលើទីក្រុងតេរ៉ង់។ក្រុមអ្នកសង្កេតការណ៍និយាយថាអ៊ីរ៉ង់មានគោលបំណងសង្កត់ធ្ងន់លើជំហររបស់ខ្លួនមិនងាយយល់ព្រមក្នុងការសន្ទនាគ្នាក្នុងគោលបំណងដើម្បីឱ្យរដ្ឋបាល Trump ចាត់វិធានការជាក់ស្តែងរួមទាំងការដកទណ្ឌកម្ម៕