ក្រុមប្រដាប់អាវុធស៊ូដង់យល់ព្រមធ្វើកិច្ចចរចាសន្តិភាពនៅខែក្រោយ

អន្តរជាតិ៖រដ្ឋាភិបាលស៊ូដង់និងក្រុមប្រដាប់អាវុធបានយល់ព្រមធ្វើកិច្ចចរចាសន្តិភាពនៅថ្ងៃទី ១៤ ខែតុលាខាងនេះបើយោងតាមសេចក្តីប្រកាសមួយដែលចេញផ្សាយដោយក្រុមប្រឹក្សាអធិបតេយ្យរបស់ស៊ូដង់កាលពីថ្ងៃពុធ។

សេចក្តីប្រកាសនេះត្រូវបានចេញបន្ទាប់ពីកិច្ចពិភាក្សាដែលបានធ្វើឡើងនៅរដ្ឋធានីជូបារបស់ស៊ូដង់ខាងត្បូងរវាងតំណាងរដ្ឋាភិបាលស៊ូដង់និងក្រុមប្រដាប់អាវុធមកពីគ្រប់តំបន់ ក្រោមគំនិតផ្តួចផ្តើមសម្រុះសម្រួលដោយប្រធានាធិបតីស៊ូដង់ខាងត្បូងលោកSalva Kiir Mayardit។

ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតគណៈកម្មការជំនាញដើម្បីរៀបចំឱ្យមានការចរចាសន្តិភាពតាមដាននីតិវិធីដោះលែងអ្នកទោសសង្គ្រាមនិងអ្នកជាប់ទោសត្រួតពិនិត្យវិធានការណ៍នៃការបញ្ឈប់អរិភាពនិងអនុម័តយន្តការឃ្លាំមើល។

សូមជម្រាបជូនថារដ្ឋាភិបាលដែលទើបនឹងបង្កើតថ្មីរបស់ស៊ូដង់ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Abdalla Hamdok បានធ្វើឱ្យមានសន្តិភាពនៅទមបន់ដាហ្វួរខាងត្បូងកូដហ្វីននិងខៀវណៃលជាអាទិភាព៕