អាងទឹកសិប្បនិម្មិតមួយ បានដាច់ខ្សែរសាត់តាមទឹកទៅទើរជាប់នៅចំណុចគល់ស្ពានកោះប៉ែន

កំពង់ចាម៖ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីអាងហែលទឹកសិប្បនិម្មិតមួយបានបានដាច់ខ្សែហើយរសាត់តាមទឹក ទៅទើរជាប់នៅចំណុចគល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

បន្ទាប់ពីមានហេតុការណ៍នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងអន្តរាគមន៍ ដើម្បីអូសផែអាងទឹកនោះ ចេញពីតំបន់កើតហេតុជៀសវាងការបង្កនូវឧបទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗ ។

សូមបញ្ជាក់ថា៖ អាងទឹកសិប្បនិម្មិតខាងលើនេះមានទំហំ ៦០ម៉ែត្រ គុណនឹងទទឹង២២ ម៉ែត្រ និងកម្ពស់ ៣ម៉ែត្រ ហើយបានដាច់ដោយសារកម្លាំងទឹកហូរបុក ។

យោងតាមហ្វេសប៊ុកផេករបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា កម្លាំងអន្តរាគមន៍និងប្រើសាឡង់ចំនួន២គ្រឿង ដើម្បីអូសយកអាងទឹកនោះចេញពីកន្លែងកើតហេតុ ៕