រថយន្តដឹកដីដាច់ហ្រ្វាំងបុកចូលផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យក្មេងប្រុសម្នាក់ស្លាប់ និងរបួសធ្ងន់២នាក់ នៅស្រុកមណ្ឌលសីមា

កោះកុង៖ កាលពីម៉ោង៨ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដីដាច់ហ្រ្វាំងបុកចូលផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់និងមនុស្សពីរនាក់ទៀត មានអ្នកបើកបររថយន្តម្នាក់និងពលរដ្ឋជាម្ចាស់ផ្ទះម្នាក់រងរបួសធ្ងន់ ព្រមទាំងខូចខាតផ្ទះចំនួន៥ខ្នង។