ផ្ទះប្រជាពលរដ្ឋចំនួន៤២ខ្នងបានរងការខូចខាត ដោយភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់នៅខេត្តព្រៃវែង

ព្រៃវែង៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ល្ងាចម្សិលមិញ នៅម៉ោង១៧៖៣០នាទី មានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ០២ឃុំ នៅឃុំស្វាយអន្ទរ របើកដំបូលចំនួន ១១ខ្នង ឃុំព្រៃខ្លា ដួលរលំចំនួន ០៨ខ្នង របើកដំបូលចំនួន ២៣ខ្នង សរុបទាំង០២ឃុំ ចំនួន៤២ខ្នង រលំ០៨ខ្នង និងរបើកដំបូលចំនួន ៣៤ខ្នង ខេត្តព្រៃវែង៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម