ព័ត៌មានបន្ថែម៖ អគ្គិភ័យឆេះ​រោង​ចក្រ​ផលិត​ពូក​ទ្រង់ទ្រាយធំ ​មានរថយន្តចេញ​អន្តរាគមន៍​បាញ់​ពន្លត់​៤៥​គ្រឿង ​ប្រើប្រាស់​ទឹក​ពន្លត់អស់៣២៧​ឡាន…

ដោយ៖ អែល វិចិត្រ

ភ្នំពេញ អគ្គិភ័យដែលឆាបឆេះរោងចក្រផលិតពូក ទ្រង់ទ្រាយធំ ស្ថិតតាមណ្តោផ្លូវលេខបេតេ កែងនឹងផ្លូវលេខបេតេ ក្រុម ភូមិចំរើនផល សង្កាត់បឹងទំពុនទី ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ រហូតដល់ម៉ោងទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះ បានសម្រេច តែចំពោះអគារកម្ពស់ជាន់ សមត្ថកិច្ចអាចនឹងរម្លំអគារនោះតែម្តង ព្រោះខ្លាចបាក់ស្រុតមកលើផ្ទះបងប្អូនប្រជាពលរដ្ឋជិតខាង

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់មានឈ្មោះ កាន់ ន្ថា ភេទប្រុស អាយុ៦៣ឆ្នាំ មានមុខរបរ ម្ចាស់រោងចក្រ , ប្រភេទសំណងសង់ថ្មបេតុងប្រក់ស័ង្កសីទំហំ២០០ម៉ែត្រX២០០ម៉ែត្រ កំពស់ជាន់ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី

ក្នុងនោះ ការឆាបឆេះនេះបណ្តាលឲ្យខូចខាត ឆេះរោងចក្រផលិតពូកគេង សង់ថ្មបេតុងប្រក់ស័ង្កសីទំហំ២០០ម៉ែត្រX២០០ម៉ែត្រ កំពស់ជាន់ អស់ទាំងស្រុង រួមទាំងឆេះឧបករណ៍សម្ភារបម្រើឲ្យការផលិតពូកមានដូចជាឆេះម៉ាស៊ីនដេរចំនួន១៨គ្រឿង, ឆេះម៉ាស៊ីន កាត់ពូកចំនួនគ្រឿង, ឆេះម៉ាស៊ីនជាក់ពូកចំនួនគ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយនិងមិនបណ្តាលឲ្យមានមនុស្សរងរបួស ស្លាប់នោះទេ

ក្នុងគ្រោះអគ្គិភ័យនេះផងដែរ កម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍រួមមាន រថយន្តការិ.អគ្គិភ័យ: ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់១៥៧ឡានស្មើនឹង ៧៣០ម៉ែត្រគូប, រថយន្តជំនួយ : រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់១០ឡានស្មើនឹង៤០ម៉ែត្រគូប, រថយន្តអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣៥ឡាន ស្មើនឹង១៦៨ ម៉ែត្រគូប, រថយន្តអគ្គិភ័យ OCIC ជ្រោយចង្វារចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់៣៦ឡាន ស្មើនឹង៤១០ម៉ែត្រគូប, រថយន្តអគ្គិភ័យ OCICកោះពេជ្រ ចំនួនគ្រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន ស្មើនឹង ១៤៤ ម៉ែត្រគូប, រថយន្តអគ្គិភ័យ ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ១២ ម៉ែត្រគូប, រថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ០៨ ម៉ែត្រគូប, រថយន្តអគ្គិភ័យ ៧០ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មើនឹង៤០ម៉ែត្រគូប

សូមជម្រាបថា នៅថ្ងៃទី២៤ ខែសីហានេះ គណៈកម្មាការចម្រុះដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗ បានចុះត្រួតពិនិត្យ និងបញ្ជាផ្ទាល់នៅនិងកន្លែងកើតហេតុ ព្រមទាំងមានមន្ត្រីជំនាញមកពីក្រសួង និងមន្ទីរដែនដី គណបញ្ជាការឯកភាពរាជធានីភ្នំពេញ កងវិស្វកម្ម មន្ត្រីជំនាញនៃការិយាល័យអគ្គិភ័យស្នងការនគរបាលរាជធានីភ្នំពេញ រួមនិងកម្លាំងចម្រុះខណ្ឌ ប៉ុស្តិ៍ជាច្រេីនទៀត ដេីម្បីចូលរួមសហការណ៍រៀបចំទីកន្លែងនោះឲ្យបានមានសុវត្ថិភាពខ្ពស់ មុននិងពេលចាប់ផ្តេីមវាយរម្លំអាគារនេះចោល៕