Update!! អគ្គិភ័យឆេះរោងសិប្បកម្មផលិតពូកក្នុងសង្កាត់បឹងទំពន់ទី១ បានបន្តឆាបឆេះខ្លាំងឡើងៗ ខណៈសមត្ថកិច្ចកំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍

ភ្នំពេញ៖ គិតត្រឹមម៉ោង៤រសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ករណីអគ្គីភ័យនៅភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បន្តឆាបឆេះកាន់តែខ្លាំងឡើងៗ ដែលពិបាកនិងគ្រប់គ្រង់។

សូមជម្រាបថា ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីទីតាំងកើតហេតុផងដែរ។

ទោះបីជាយ៉ាងណា បច្ចុប្បន្នទាំងអាជ្ញាធរមូលដ្ឋាន,សមត្ថកិច្ចមូលដ្ឋាន និងខាងសមត្ថកិច្ចជំនាញផ្សេងៗ បានកំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍នៃករណីមួយនេះ៕