យុវជនមានសតិមិនប្រក្រតីម្នាក់ បានយកកាំបិតអារកសម្លាប់ប្អូនស្រីជីដូនខណៈកំពុងតែអង្គុយមេីលទូរទស្សន៍

បាត់ដំបង៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៧៖៣០នាទីនៅចំណុចក្រុមទី០១ ភូមិឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីឃាតកម្ម មួយបានកើតឡើងបង្កដោយជនសង្ស័យ ឈ្មោះ ជុំ ជោគជ័យ( ហៅ ជ័យ )ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងបានយកកាំបិតចែតធ្វើសកម្មភាពអារកសម្លាប់ជនរងគ្រោះ ឈ្មោះ អ៊ុន កញ្ចនា (ហៅ ប៉ប) ភេទ ស្រីអាយុ ១៦ឆ្នាំ រស់នៅក្នុងមូលដ្ឋានកេីតហេតុខាងលេី (ត្រូវជាបងប្អូនជីដូនមួយ) បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្នុងខណៈជនរងគ្រោះព្រមទាំង ក្រុមគ្រួសារកំពុងអង្គុយមេីលទូរទស្សន៍ក្នុងលំនៅដ្ឋាន។ បន្ទាប់ពីពេលធ្វេីសកម្មភាពនេះជនសង្ស័យមិនបានរត់គេចខ្លួនទៅណាទេ ហេីយក៏ត្រូវបានឃាត់ខ្លួនភ្លាមៗបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដេីម្បីធ្វេីការស្រាវជ្រាវ។

លោកវរសេនីយ៍ត្រី គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា ជនសង័្សយខាងលេី(មានសតិមិនប្រក្រតី)កំពុងព្យាបាលជម្ងឺសសៃប្រាសាទដោយឱសប្រចាំថ្ងៃ។

ក្នុងពេលកេីតហេតុជនសង្ស័យរូបនេះយកកាំបិតចែតមក ចាប់សក់ក្បាលជនងគ្រោះពីក្រោយអារកបណ្តាលឲ្យដាច់សសៃឈាមធំស្លាប់ភ្លាមៗមិនអាចជួយសង្រ្គោះបានឡេីយក្នុងពេលដែលជនរងគ្រោះនិងមនុស្សផ្សេងទៀតក្នុងគ្រួសារកំពុងអង្គុយមេីលទូរទស្សន៍ក្នុងលំនៅដ្ឋាន។

លោកអធិការបានបន្តថានៅចំពោះមុខការសាកសួរដោយសមត្ថកិច្ចនគរបាលចម្លេីយរបស់ជនដៃដល់រូបនេះមិនទាន់យកជាបានការទាំងស្រុងនៅឡេីយទេ បេីទោះបីជាគេបានទទួលស្គាល់ថា ខ្លួនគេជាអ្នកប្រព្រឹត្តក្នុងករណីឃាតកម្មនេះក៏ដោយ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌបានឲ្យដឹងថា បេីទោះបីពេលនេះជនសង័្សយឈ្មោះ ជុំ ជោគជ័យ(ហៅជ័យ)អាចថាមានសតិមិនប្រក្រតីក៏ដោយចុះ តែនគរបាលបានរៀបចំសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃទី១៦សីហា ឆ្នាំ២០១៩៕

អត្ថបទនិងរូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង