នគរបាលអន្តោប្រវេសន៍ បានបណ្តេញជនជាតិចិនចំនួន០៩នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា

ព្រះសីហនុ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៨៖៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ សហការជាមួយកម្លាំងនគរបាលស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញបុរសជនជាតិចិនចំនួន១១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា កម្លាំងនគរបាលស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ បានទទួលជនជាតិចិនទាំង០៩នាក់ខាងលើ ពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបណ្តេញចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ LQ900 និង 3U8336 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេសរយៈពេល០៣ឆ្នាំ៕