នគរបាលខេត្តបាត់ដំបង កាប់និងដុតបំផ្លាញ​​ចោលនូវកញ្ឆាចំនួន៧៣០ដេីម នៅស្រុកសំ​ឡូត​

បាត់ដំបង កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងអន្តាគមន៍របស់អធិការដ្ឋាននគរបាលស្រុកសំឡូត បានចុះបង្រ្កាបករណីដាំដុះដើមកញ្ឆាមួយកន្លែងស្ថិតនៅលេី ដីចម្ការក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងនគរបាលបានកាប់និងដុតបំផ្លាញចោលនូវកញ្ឆាចំនួន៧៣០ដេីម ដែលប្រជាពលរដ្ឋឈ្មោះ យឿន រើន ភេទប្រុស អាយុ៣២ ឆ្នាំរស់នៅភូមិឃុំខាងលើជាអ្នកលួចលាក់ដាំដោយគ្មានការអនុញ្ញាត និងបាននាំខ្លួនអ្នកដាំកញ្ឆាទៅកាន់អធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បីធ្វេីការសាកសួរជុំវិញករណី ដាំដុះកញ្ឆាដែលមានចំនួនច្រេីននេះ។

សូមជម្រាបថា អ្នកដាំឈ្មោះ យឿន រេីន បានលួចដាំដើមកញ្ឆានេះ គឺបានដាំលាយឡំជាមួយនឹងដំណាំដំឡូង