លោកគីមជុងអ៊ុនតំឡើងឋានៈអ្នកវិទ្យាសាស្ត្រចំនួន ១០៣ សំរាប់ការអភិវឌ្ឍន៍ប្រព័ន្ធអាវុធថ្មីដ៏មានឥទ្ធិពល

អន្តរជាតិ៖ប្រទេសកូរ៉េខាងជើងបានតំឡើងឋានៈអ្នកវិទ្យាសាស្ត្រដែលបានស្រាវជ្រាវនិងបង្កើតប្រព័ន្ធអាវុធថ្មីរបស់​របបក្រុងព្យូងយ៉ាង។
យោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើងKCNAមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបាន តំឡើងឋានៈអ្នកស្រាវជ្រាវចំនួន ១០៣ រូបដែលបានចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពការពារខ្លួនរបស់របបនេះ។
ទីភ្នាក់ងារនេះនិយាយថាកូរ៉េខាងជើងបានបញ្ចប់ប្រព័ន្ធអាវុធថ្មីដ៏មានឥទ្ធិពលមួយ។
គូសបញ្ជាក់ថាកូរ៉េខាងជើងថ្មីៗនេះបានបង្ហាញពិភពលោកអំពីការអភិវឌ្ឍអាវុធចុងក្រោយរបស់ខ្លួនដោយបាញ់សាកល្បងចំនួន ៥ លើកនៅចន្លោះចុងខែកក្កដានិងដើមខែសីហានេះ៕