អាកាសយានដ្ឋានអន្តរជាតិហុងកុងបើកប្រតិបត្តការឡើងវិញ

អន្តរជាតិ៖អាកាសយានដ្ឋានអន្តរជាតិក្រុងហុងកុងបានបន្តប្រតិបត្តិការនៅថ្ងៃអង្គារនេះពោល​គឺមួយថ្ងៃបន្ទាប់ពីមានការតវ៉ានៅទីនោះ បង្ខំឲ្យជើងហោះហើរជាច្រើនត្រូវលុបចោល។ប្រតិបត្តិការហោះហើរបានចាប់ផ្តើមនៅព្រឹកម៉ោង ៧ ព្រឹកម៉ោងក្នុងស្រុក។

ទោះយ៉ាងណាជើងហោះហើរជាង ១២០ ត្រូវបានលុបចោលរួចទៅហើយនៅថ្ងៃនេះដោយសារកង្វះយន្តហោះនិងបញ្ហាផ្សេងៗ។អាជ្ញាធរកំពុងស្នើសុំឱ្យអ្នកដំណើរ​ពិនិត្យមើលព័ត៌មានចុងក្រោយ៕