អ៊ីរ៉ង់សង្ឃឹមថាកូរ៉េខាងត្បូងនឹងមិនចូលរួមជាមួយក្រុម យោធាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅច្រកសមុទ្រ Hormuz

អន្តរជាតិ៖អ៊ីរ៉ង់សង្ឃឹមថាកូរ៉េខាងត្បូងនឹងមិនចូលរួមជាមួយក្រុមចម្រុះយោធាដឹកនាំដោយសហរដ្ឋអាមេរិកសម្រាប់សន្តិសុខដែនសមុទ្រនៅច្រកសមុទ្រ Hormuz។

នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់នៅក្នុងបទសម្ភាសន៍ជា​មួ​យ​​ទីភ្នាក់ងារយ៉ុនហាប់ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលដែលបានកើតឡើ​ងបន្ទាប់ពីប្រមុខការពារជាតិកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានជួបគ្នានៅទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រ។

ក្នុងពេលប្រជុំនោះ,រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការរបស់ទីក្រុងសេអ៊ូលដើម្បីធានានូវសេរីភាពនៃការធ្វើនាវាចរណ៏នៅក្នុងច្រកសមុទ្រនេះ។

នេះជាលើកទីមួយហើយដែលប្រទេសអ៊ីរ៉ង់បានលើកឡើងពីប្រទេសកូរ៉េខាងត្បូង​ទាក់ទងនឹងបញ្ហានេះដោយស្នើឱ្យមានជំហរអព្យាក្រឹតមួយព្រោះខ្លួនមិនចង់ឱ្យទំនាក់ទំនងល្អរបស់ពួកគេជូរចត់ឡើយ៕