មនុស្ស ១៧០ នាក់បានស្លាប់ដោយសារទឹកជំនន់និងបំណាក់ដីនៅប្រទេសឥណ្ឌា

អន្តរជាតិ៖មនុស្ស ១៧០ នាក់បានស្លាប់ដោយសារទឹកជំនន់និងបមណាក់ដីនៅភាគខាងត្បូងនិងខាងលិចនៃប្រទេសឥណ្ឌានៅរដូវវស្សានេះ។

រដ្ឋភាគខាងត្បូងដែលរងគ្រោះខ្លាំងបំផុតគឺរដ្ឋ Kerala ទីក្រុងជាច្រើនត្រូវបានជន់លិចចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ យ៉ាងហោចណាស់ទីតាំងចំនួន ៨០ ត្រូវបានរងគ្រោះដោយបំណាក់ស្រុតដី។

សារព័ត៌មានNHK បានអោយដឹងថាថាកងទ័ពកំពុងប្រើទូកដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់គាំង។ មនុស្ស ៦៨ នាក់បានស្លាប់នៅក្នុងរដ្ឋ Kerala បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ ប្រជាជនប្រមាណ ២ លាននាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញ។

ក្រុមមន្ត្រីបាននិយាយថាទឹកជំនន់បានហូរចេញពីគ្រប់ទិសទីហើយអ្នកនៅរស់កំពុងស្ថិតក្នុងស្ថានភាពលំបាក។

គូសបញ្ជាក់ថាប្រទេសឥណ្ឌាកំពុងញាំញីដោយទឹកជំនន់និងបំណាក់ដីក្នុងរបបខ្យល់មូសុងវស្សាដែលបន្តពីខែមិថុនាដល់ខែកញ្ញា៕