ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រគល់សិទ្ធិគ្រប់គ្រងស្នាដៃបទចម្រៀងចំនួន១៣បទ ជូនភរិយាលោក គង់ ប៊ុនឈឿន

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការពិនិត្យ និងសិក្សាស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ លើបទចម្រៀងទាំង១៣បទ ដែលជា ស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក គង់ ប៊ុនឈឿន តាមការស្នើសុំសិទ្ធគ្រប់គ្រង របស់លោកស្រី តាត គឹមលន ភរិយារបស់លោក គង់ ប៊ុនឈឿន រួចមក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សម្រេចប្រគល់សិទ្ធិគ្រប់គ្រងស្នាដៃបទចម្រៀងទាំង១៣បទជូនលោកស្រី គាត គឹមលន គ្រប់គ្រងតាមការ ស្នើសុំ។

សេចក្តីប្រកាសជូនដំណឹងនេះ បានបើកសិទ្ធប្តឹងទាស់ជូនដល់ភាគីពាក់ព័ន្ធទាំអស់រយៈ ពេល (មួយ)ខែ ដោយគិតពីថ្ងៃប្រកាសជូនដំណឹងនេះតទៅ។

ប្រភពពី៖ ផេកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ