រថយន្តហាយឡែនឌ័របុកជាមួយរថយន្តព្រូសរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ នៅវេលាម៉ោង១៖៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរវាងរថយន្តហាយឡែនឌ័របុកជាមួយរថយន្តព្រូសស្ថិតនៅតាមផ្លូវ២៨៩ នៅចំណុចស្តុបកងរាជអាវុតហត្ថផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បើករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2X 2263 ធ្វើដំណើរក្នុងទិសដៅត្បូងទៅជើងក្នុងល្បឿងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើមិនឈប់ភ្លើងស្តុបបានជ្រុលទៅបុក រថយន្តព្រូសពណ៌ឈាមជ្រូកពាក់ស្លាកភ្នំពេញ2AT 1327 បើកដោយបុរសម្នាក់ស្របទិសគ្នាកំពុងឈប់ភ្លើងស្តុបចំពីក្រោយពេញទំហឹងបណ្ដាលរងការខូចខាតទាំងសងខាង យ៉ាងដំណំតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាប់៕