រថយន្តព្រូសបុកចូលហាងលក់វាំងនន និងគ្រឿងសង្ហារឹមរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងបុរស៣នាក់ បើករថយន្តតូយូតាព្រូលបោះពួយយ៉ាងលឿនដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកចូលហាង លក់វាំងនន និងគ្រឿងសង្លារឹមពេញទំហឹង បណ្ដាលឲ្យដែកបិតពិដានធ្លាក់រាយពេញផ្លូវ ចំណែករថយន្តបង្កវិល២៣ជុំខូចខាតស្ទើទាំងស្រុង។ នៅវេលាម៉ោង៣៖៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ កែងនិងផ្លូវ១១២៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្កម៉ាក តូយូតាព្រូសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BB-4446 ដែលបើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសបីនាក់ទៀតក្នុងរថយន្តជាមួយ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុដែលជាកន្លែងផ្លូវកោងបួងចង្កូតមិនទាន់ ក៏ជ្រុលបុកចូលហាង លក់វាំងនន និងគ្រឿងសង្ហារឹម បណ្ដាលឲ្យបាក់ទ្វារដែករូតអស់ពីរផ្ទាំង និងដាច់ធ្លាក់ពិដាន ព្រមទាំងសម្ភារៈមួយចំនួនធំរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កបានជ្រុលទៅមុខ វិល២៣ជុំខូចខាតយ៉ាងដំណំ។ ចំពោះអ្នកបើកបរនិងអ្នករួមដំណើរលូនចេញពីរថយន្តរងរបួសស្រាល ហើយត្រូវបាន ប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់៕